Jump to content

រាជវង្សឈិន

ពីវិគីភីឌា
ราชวงศ์ฉิน

พ.ศ. 323–พ.ศ. 338
ទីតាំងនៃ ราชวงศ์ฉิน
ស្ថានភាព{{#if: | |จักรวรรดิ
ធានីเสียนหยาง
ភាសាទូទៅ จีนโบราณ
សាសនា
ความเชื่อพื้นบ้านของจีน, สำนักนิติธรรม (ฝ่าเจีย)
រដ្ឋាភិបាលราชาธิปไตย
จักรพรรดิจีน 
▪ 221-210 ก่อนคริสตกาล
ฉินซีฮ่องเต้
▪ 210-207 ก่อนคริสตกาล
จักรพรรดิฉินที่ 2
อัครมหาเสนาบดี 
▪ 221-203 ก่อนคริสตกาล
หลี่ซือ
ប្រវត្តិសាស្រ្ត 
▪ ฉินซีฮ่องเต้รวมประเทศจีน
พ.ศ. 323
▪ 
พ.ศ. 343
▪ ฉินซีฮ่องเต้สวรรคต
พ.ศ. 333
▪ จักรพรรดิคนสุดท้ายยอมแพ้ต่อ หลิวปัง
พ.ศ. 343
▪ Disestablished
พ.ศ. 338
ប្រជាជន
▪ พ.ศ. 333
40,000,000
រូបិយវត្ថុเหรียญกษาปณ์จีน
Preceded by
Succeeded by
ราชวงศ์โจว
แคว้นฉิน
18 Kingdoms
ราชวงศ์ฮั่น
เขตแดนราชวงศ์ฉิน
History of China
History of China
ប្រវត្តិសាស្ត្រចិន
សម័យបុរាណ
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ.
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ.
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ.
រាជវង្សចូវ រ.១០៤៥–២៥៦ មគ.
 ចូវខាងលិច
 ចូវខាងកើត
   សម័យផ្ការីក​និងស្លឹកឈើជ្រុះ
   សម័យនគរចម្បាំង
សម័យអធិរាជ
រាជវង្សឈិន ២២១ មគ.–២០៦ មគ.
រាជវង្សហាន ២០៦ មគ.–២២០ គស.
  ហានខាងលិច
  រាជវង្សថ្មី
  ហានខាងកើត
នគរបី ២២០–២៨០
  អ៊ួយ ស៊ូ និង អ៊ូ
រាជវង្សជិន ២៦៥–៤២០
  ជិនខាងលិច នគរ១៦
៣០៤–៤៣៩
  ជិនខាងកើត
រាជវង្សខាងត្បូងនិងខាងជើង
៤២០–៥៨៩
រាជវង្សសួយ ៥៨១–៦១៨
រាជវង្សថាង ៦១៨–៩០៧
  ( ចូវទី២ ៦៩០–៧០៥ )
រាជវង្ស៥ និង
នគរ១០

៩០៧–៩៦០
រាជវង្សលៀវ
៩០៧–១១២៥
រាជវង្សសុង
៩៦០–១២៧៩
  សុងខាងជើង សៀខាងលិច
  សុងខាងត្បូង ជិន
រាជវង្សយាន ១២៧១–១៣៦៨
រាជវង្សមិង ១៣៦៨–១៦៤៤
រាជវង្សឈិង ១៦៤៤–១៩១១
សម័យទំនើប
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន
សាធារណរដ្ឋប្រជាមានិត
ចិន

១៩៤៩–បច្ចុប្បន្ន
សាធារណរដ្ឋ
ចិន

(តៃវ៉ាន់)
១៩១២–បច្ចុប្បន្ន

រាជវង្សឈិន​ (២២១ មុនគ.ស-២០៧ មុនគ.ស)

“រាជវង្សឈិនអ្នកបង្រួបបង្រួមផែនដីចិននិងទទួលពានការសាងសង់អច្ឆរិយវត្ថុក្នុងពិភពលោក ត្រូវបានរលត់ភ្លឹបទៅវិញក្នុងវេលាមួយដ៏ខ្លី ដោយសារការប្រើអំណាចកណ្ដាប់ដៃដែកដ៏សែនសាហាវឃោរឃៅ។ តែឥទ្ធិពលឈិនក៏នៅតែចាក់ឬសគ្របដណ្ដប់ប្រទេសចិនក្នុងច្រើនផ្នែកជារហូតមក ក្នុងប្រវត្ដិសាស្ដ្រជាង ២ ពាន់ឆ្នាំ រួមទាំងគុណូបក្ការៈដ៏មហាសាលក្នុងការជួយរក្សាឯកភាពជាតិចិនជារហូតមកតាមរយៈមាត្រដ្ឋានវប្បធម៌ដែលជិនស៊ីហង់តេបានបង្កើតឡើង” ។

បដិវត្ដន៍សាងយ៉ាងជម្រុញឲ្យការរីកចម្រើនរបស់នគរឈិន ដែលជានគរមួយក្នុងចំណោមនគរធំៗ ទាំង ៧ នៃសម័យចាន់កួឬសម័យសង្គ្រាម វិវត្ដន៍ឈានឡើងយ៉ាងលឿន។​ ថាមពលដ៏ខ្លាំងក្លាយរបស់ទាហាននិងភាពរុងរឿងផ្នែកសេដ្ឋកិច្ច ធ្វើឲ្យនគរឈិនវាយឈ្នះនគរធំៗ ទាំង ៦ បានយ៉ាងងាយ។ រយៈពេល ២៦ ឆ្នាំ គិតចាប់ពីកំឡុងពេលដែលឈិនវ៉ាងចឺងគ្រងរាជបល្ល័ង្ក ក្នុងឆ្នាំដែលទ្រង់ស្ថាបនាខ្លួនឯងធ្វើជាស្ដេចចក្រព័ត្ដិអង្គដំបូងរបស់ចិនដែលគេនាំគ្នាហៅថាឈិនស៊ឺហួងទិឬក្នុងភាសាតេជីវដែលយើងធ្លាប់លឺគេនិយាយគឺ ជិនស៊ីហង់តេ។ ព្រះអង្គដណ្ដើមជ័យជម្នះក្នុងសង្គ្រាមដ៏ស្មុគស្មាញរវាងបណ្ដានគរផ្សេងៗ ក្នុងសម័យនោះ ដូចជា នគរហាន នគរចាវ នគរវ៉ើយ នគរឈូ នគរយៀន និងនគរឈី នៅទីបំផុត នគរឈិនក៏បានបង្រួបបង្រួមនគរផ្សេងៗ ក្នុងផែនដីដ៏ធំរបស់ចិនឲ្យស្ថិតនៅក្រោមអំណាចគ្រប់គ្រងតែមួយរបស់ព្រះអង្គ។

ឈិនស៊ឺហួងទីបានកំណត់ច្បាប់ច្រើនប្រការដើម្បីពង្រឹងអំណាចកណ្ដាល និងឯកភាពជាតិចិន។ អំណាចខ្ពស់បំផុតស្ថិតក្នុងដៃរបស់ស្ដេចចក្រព័ត្ដិ ខណៈដែលបណ្ដាមន្ដ្រីធំៗ មានសិទ្ធិត្រឹមតែជជែកនិងផ្ដល់ការប្រឹក្សាទាក់ទងនឹងកិច្ចការប្រទេស ដោយពុំមានសិទ្ធិក្នុងសម្រេចចិត្ដអ្វីទាំងអស់។ ចំពោះរដ្ឋបាលកណ្ដាលរួមមានមន្ដ្រី ៣ រូបធំគឺ ឆឺងសៀង (អគ្គសេនាបតី) ជាជំនួយការមានអំណាចបន្ទាប់ពីស្ដេចចក្រព័ត្ដិជួយគ្រប់គ្រងប្រទេស យ្វីស៊ឺតាហ្វូ (ទីប្រឹក្សាអង្គចក្រព័ត្ដិ) កាន់កាប់និងមើលការខុសត្រូវលើរាជបរិវារគ្រប់ជាន់ថ្នាក់ និងថៃវ៉ើយ (អគ្គមេបញ្ជាការកងទ័ព) ទទួលខុសត្រូវលើកិច្ចការកងទ័ព។ ដែនដីទាំងអស់ត្រូវបែងចែកចេញជាតំបន់គ្រប់គ្រងចំនួន ៣៦ តំបន់ ដែលបែងបន្ដទៀតទៅជាស្រុក ឃុំ និងភូមិ។ រដ្ឋអនុញ្ញាតឲ្យប្រជាជនមានសិទ្ធិជាម្ចាស់ដីធ្លី មានប្រព័ន្ធបញ្ជីជំរឿនប្រជាជនដែលដូចគ្នានិងជាក់លាក់ បញ្ជាឲ្យប្រើទូទាំងប្រទេស មានការបង្កើតមាត្រដ្ឋានប្រព័ន្ធតួអក្សរ ប្រព័ន្ធបា្រក់ចាយ រង្វាស់ទម្ងន់ រង្វាស់ចំណុះ រង្វាស់ប្រវែង ដែលជាស្នូលនៃឯកភាពជាតិចិនអស់រយៈពេលជាង ២ ០០០ ឆ្នាំ រួមទាំងមានការសាងសង់ផ្លូវ និងព្រែកជីកធំៗ។

ក្រៅពីនេះ ក្រុមពួកអ្នកមានត្រូវស្ដេចតម្រូវឲ្យផ្លាស់ទីលំនៅមកនៅរាជធានីសៀនយ៉ាង ដើម្បីពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងប្រទេស។ ចំណែកឯប្រជាជនទូទៅត្រូវបញ្ជូនឲ្យទៅនៅតំបន់ដាច់ស្រយាលដើម្បីធ្វើស្រែចំការ។ ចំណែកពួកអ្នកទោសត្រូវបណ្ដេញឲ្យទៅប្រយុទ្ធការពារប្រទេសតាមតំបន់ជាយដែន។ ស៊ឺហួងទីនេះហើយ ជាអ្នកផ្ដើមគំនិតភ្ជាប់មហាកំពែងនៃនគរផ្សេងៗ នៅសម័យចាន់កួ រហូតក្លាយជាមហាកំពែងដ៏អស្ចារ្យនិងវែងបំផុតក្នុងលោក ដើម្បីរារាំងការរុករានពីសំណាក់កុលសម្ព័ន្ធសុងនូ។

ស៊ឺហួងទីប្រើអំណាចកណ្ដាប់ដៃដែកដ៏សាហាវ មានជាអាទិ ការប្រហារអ្នកទស្សនវិជ្ជាអ្នកប្រាជ្ញចំនួនជាច្រើននាក់ដោយកប់ទាំងរស់ ដូចជា ក្រុមលទ្ធិខុងជឺជាង ៤០០ នាក់ ដុតសៀវភៅគម្ពីរដែលមានទស្សនៈផ្ទុយ កេណ្ឌកម្លាំងទាសករទៅសង់មហាកំពែង ព្រះរាជវាំង សួន និងផ្នូរខ្មោចរហូតបណ្ដាលឲ្យមនុស្សដួលស្លាប់គរជើងលើគ្នារាប់លាននាក់។ ខណៈដែលប្រជាជនរងការកៀបសង្កត់ទារភាស៊ីយ៉ាងធ្ងន់ធ្ងរ ស៊ឺហួងទីបែរជាចាយវាយខ្ជះខ្ជាយដូចចាយក្រដាសក្នុងការដើរកម្សាន្ដទៅទូទាំងប្រទេស។

ការបង្គាប់ឲ្យប្រើកម្លាំងទាសករយ៉ាងទារុណគ្មានថ្ងៃបញ្ចប់ កាតព្វកិច្ចបង់ភាស៊ីដ៏សែនធ្ងន់ធ្ងររបស់ប្រជាជននិងការដាក់ទោសអជ្ញាដ៏សែនសាហាវ បានក្លាយជាកម្លាំងប្រមូលផ្ដុំនៃការស្អប់ខ្ពើមនិងការមិនពេញចិត្ដដែលចាប់ផ្ដើមងើបឡើងនិងផ្ទុះនៅចុងរជ្ជកាលរបស់ស្ដេចស៊ឺហួងទី។

ស៊ឺហួងទីសុគតនៅក្នុងឆ្នាំ ២១០ មុនគ.ស ដែលជាឆ្នាំទី ៣៧ នៃការគ្រងរាជលើនគរឈិន ក្នុងកំឡុងពេលធ្វើដំណើរពីការត្រួតត្រារាជការពីដែនដីភាគខាងត្បូង។ អគ្គសេនាបតីលីស៊ឺ និងចាង កាវ មន្ដ្រីដ៏មានឥទ្ធិពល បានរៀបគម្រោងធ្វើគត់អង្គរាជទាយាទហ្វូស៊ូ និងប្រកាសតែងតាំងហ៊ូហាយព្រះអនុជរបស់ហ្វូស៊ូ ជាអង្គរជ្ជទាយាទ ដែលទ្រង់ឈានចូលមកគ្រប់គ្រងរាជបល្ល័ង្កជាស្ដេចចក្រព័ត្ដិអង្គទីពីរ។

ហ៊ូហាយជាអាយ៉ងរបស់ចាវ កាវ ហើយទ្រង់ប្រើអំណាចកណ្ដាប់ដៃដែកដ៏សាហាវជាស្ដេចចក្រព័ត្ដិអង្គទីមួយ។​ រហូតដល់ឆ្នាំ ២០៩ មុនគ.ស ដែលជាឆ្នាំទី ២ នៃការគ្រងរាជ្យរបស់ព្រះអង្គ ការក្រោកងើបបះបោររបស់អ្នកស្រែដែលមានឆឺន សឺន និងអ៊ូ ក្វាង ជាមេដឹកនាំ ក៏បានផ្ទុះឡើង។ ក្រោយមក រលកមហាជនទូទាំងអាណាចក្របានរួមកម្លាំងគ្នាប្រយុទ្ធវាយរំលំមហាអំណាចឈិនមានដូចជា ប្រជារាស្ដ្រតាមតំបន់ជនបទ កងកម្លាំងដែលនៅសេសសល់របស់អតីតស្ដេចនគរធំទាំងប្រាំមួយ ក្រុមមន្ដ្រីរាជការថ្នាក់ក្រោមក្នុងរដ្ឋបាលឈិន រួមទាំងក្រុមទាហារប្រដាប់អាវុធក្នុងតំបន់ខ្លះ ហើយកងកម្លាំងឈិនក៏ត្រូវវិនាសខ្ចាត់ខ្ចាយអស់ទៅ។

សៀងវីទាយាទមន្ដ្រីនៃអតីតនគរធំទាំងប្រាំមួយ និងលិវប៉ាំងមន្ដ្រីរាជការថ្នាក់ក្រោមក្នុងរដ្ឋបាលឈិនអ្នកមានគំនិតជួយរាស្ដ្រទន់ខ្សោយ បាននាំទ័ពរបស់ខ្លួនវាយទម្លុះព្រំដែនវាយរំលំឈិន។ ក្នុងពេលជាមួយគ្នាដែរ ចាវ កាវបានផ្ដាច់ជីវិតទាំងលីស៊ឺ និងហ្វូស៊ូចក្រព័ត្ដិអង្គទីពីរ ក្រោយមក ក៏លើកជឺអ៊ិងក្មួយចក្រព័ត្ដិអង្គទីមួយគ្រងរាជបល្ល័ង្ក។ ក្នុងឆ្នាំង ២០៧ មុនគ.ស កងកម្លាំងសៀងវីវាយទ័ពឈិនបែកខ្ចាត់ខ្ចាយ។ ក្រៅពីនេះ ទ័ពឈិនបានចាញ់សង្គ្រាមនៅសមរភូមិជូលូយ៉ាងធ្ងន់ធ្ងរ។ ក្នុងឆ្នាំជាមួយគ្នាដែរ ជឺអ៊ិងប្រហារចាវ កាវ។ នៅឆ្នាំបន្ទាប់ លិវប៉ាំងក៏វាយទម្លុះទៅដល់ជាក្រុងប៉ាសាងដណ្ដើមបានសៀនយ៉ាង។ នៅទីបំផុត ជឺអ៊ិងបានរត់ចោលរាជធានីនិងព្រមលើកទង់ស ជាការបិទវាំងនងសម័យរាជវង្សឈិនដ៏មានអំណាច។ ក្រោយមក សៀនវីដែលតាំងខ្លួនជា “ស្ដេចនៃនគរឈូ” និងលិវប៉ាំង ជា “ស្ដេចនៃនគរហាន”​ ។ ក្នុងឆ្នាំ ២០២​ មុនគ.ស សៀងវីធ្វើអត្ដឃាតគេចចេញពីភាពអាម៉ាសបរាជ័យ ហើយលិវប៉ាំងក៏ស្ទុះឡើងគ្រងបល្ល័ង្កចក្រព័ត្ដិនៃរាជវង្សហាន។

ថ្វីបើរាជវង្សគ្រប់គ្រងផែនដីត្រឹមពេលវេលាដ៏សែនខ្លី ១៥ ឆ្នាំ តែឥទ្ធិពលរបស់ឈិនអ្នកបង្រួបបង្រួមដែនដីចិន បានបន្សល់ឥទ្ធិពលរបស់ខ្លួនរាប់ពាន់ឆ្នាំ ដែនដីឈិនគឺប្រទេសចិនបច្ចុប្បន្ន លើកលែងព្រំដែនខាងកើត ខាងលិចឆៀងខាងត្បូង និងខាងកើតឆៀងខាងជើង។ ប្រព័ន្ធការបង្រួមអំណាចមកមជ្ឈមណ្ឌលកណ្ដាលយ៉ាងដាច់ស្រឡះរបស់ឈិន ជាគំរូរបស់រាជវង្សក្រោយៗ មកទៀត។​ មហាកំពែងចិននៅឈរបង្អួតខ្លួនដ៏សង្ហាររហូតមកដល់បច្ចុប្បន្ននេះ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ពុំមានអំណាចផ្ដាច់ការរបស់រាជវង្សណា សាហាវសើ្មនឹងរាជវង្សឈិនដែរ ដោយហេតុនេះហើយ ទើបធ្វើឲ្យរាជវង្សឈិនងើបឡើងក្នុងតែមួយរយៈពេលដ៏សែនខ្លី។