លីនុច
ព័ត៌មានមួយចំនួន | |
---|---|
គោលដៅទីផ្សារ៖ | Desktops, servers, embedded devices |
ភាសាកម្មវិធី៖ | មានច្រើន |
ប្រភេទខឺនែល៖ | Monolithic |
ប្រភេទប្រភព៖ | កូដបើកចំហ |
ផ្នែកអ្នកប្រើ៖ | GNU និងផ្សេងទៀត |
គេហទំព័រ៖ | http://www.kernel.org/ |
នៅពេលបច្ចុប្បន្ននេះនៅលើពិភពលោក មានប្រព័ន្ធប្រតិបត្តិការដូចជា៖ លីនុច, Windows, Mac OS X ជាដើម។ តែក្នុងនេះ លីនុច បានក្លាយជាប្រព័ន្ធមួយដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះតែប្រព័ន្ធនេះមានលក្ខណៈពិសេសៗជាច្រើន ហើយអាចទាញយកទៅប្រើដោយឥតគិតថ្លៃថែមទៀតផង។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយលោក លីនុស ទ័រវ៉ាល់ (Linus Torvalds) ដែលជាអ្នកសរសេរកម្មវិធីកុំព្យូទ័រល្បីល្បាញម្នាក់។
កំណើតរបស់លីនុច
[កែប្រែ]ក្នុងឆ្នាំ ១៩៨៧ ជាមួយប្រាក់សន្សំមួយចំនួន លោក ទ័រវ៉ាល់ បានទិញកុំព្យូទ័រមួយដែលមានឈ្មោះថា Sinclair QL ដែលជាកុំព្យូទ័រដំបូងបំផុតក្នុងពិភពលោក។ តែទោះយ៉ាងណាក្ដី ក៏លោកមិនពេញចិត្តនឹងកុំព្យូទ័រនេះដែរ។ នៅឆ្នាំ ១៩៨៨ លោកបានឈានជើងចូលទៅរៀននៅក្នុងសកលវិទ្យាល័យ ហេសសិនគី (Helsinki)ដើម្បីសិក្សាយកបរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រ។ ក្រោយមកលោកបានទិញកុំព្យូទ័រថ្មីមួយទៀតឈ្មោះ IBM នៅក្នុងឆ្នាំ១៩៩១ ដែលមានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ MS Dos តែគាត់នៅតែមិនពេញចិត្តនឹងប្រព័ន្ធនេះទេ។ ក្រោយមកលោកក៏បានសាកប្រើប្រព័ន្ធ MINIX (បង្កើតដោយសាស្ត្រាចារ្យជនជាតិហូឡង់ Andrew Tanenbaum) ដែលជាប្រព័ន្ធពឹងផ្អែកលើ UNIX។ ដោយសារតែ MINIX មិនមានលក្ខណៈជាកូដបើកចំហ ទើបគាត់សាកល្បងបង្កើតប្រព័ន្ធប្រតិបត្តិការមួយដែលធ្វើការពឹងផ្អែកលើ UNIX។ លោក ទ័រវ៉ាល់ បានផ្អាកការសិក្សាដើម្បី យកពេលមកបង្កើតប្រព័ន្ធរបស់លោក ដែលមានរយៈពេលយូរ។ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ១៩៩១ គាត់បានផ្សាយឲ្យក្រុមអ្នកប្រើ MINIX នូវប្រព័ន្ធថ្មីរបស់លោក។ កំណែទី១ត្រូវបានបញ្ចប់ការធ្វើនៅថ្ងៃទី១៧ ខែកញ្ញា ហើយកំណែទី២គឺនៅថ្ងៃទី៥ ខែតុលា។ ហើយប្រព័ន្ធប្រតិបត្តិការរបស់លោកត្រូវបានទទួលជាប្រព័ន្ធផ្លូវការ នៅក្នុងជំនាន់ទី២។ ដោយសារតែមានការពេញនិយមប្រើប្រព័ន្ធមួយនេះ ទើបមិត្តរបស់លោកគឺ Ari Lemmke បានអនុញ្ញាតឲ្យលោក ទ័រវ៉ាល់ ប្រើសេវាកម្ម FTP របស់ Server ftp.funet.fi ដើម្បីចែកឲ្យអ្នកសរសេរកម្មវិធីដទៃទៀតអាចចូលរួមអភិវឌ្ឍ។ លោកបានដាក់ឈ្មោះប្រព័ន្ធប្រតិបត្តិការថ្មីនេះឈ្មោះ LINUX (លីនុច) ដែលកាត់យកពីពាក្យ Linus's MINUX។ តែលោកគិតថាដូចជាអាត្មានិយមពេក លោកក៏ចង់ប្ដូរទៅជា Freax វិញ។ ក៏ប៉ុន្តែដោយសារថតនៅលើ FTP បានដាក់ថា Linux បាត់ទៅហើយ ទើបប្រព័ន្ធមួយនេះមានឈ្មោះ Linux (លីនុច) រហូតមក។ ក្រោយមកទៀតអ្នកសរសេរកម្មវិធីផ្សេងៗក៏បានជួយអភិវឌ្ឍប្រព័ន្ធនេះរួមគ្នា។ នៅពេលនេះលោក ទ័រវ៉ាល់ ផ្ដោតតែលើ ខឺនែលរបស់លីនុច ប៉ុណ្ណោះដើម្បីឲ្យប្រព័ន្ធដើរបានងាយស្រួល និង កាន់តែប្រសើរ។
ភាពល្បីល្បាញ និង លក្ខណៈពិសេស
[កែប្រែ]ដោយសារតែ លីនុច ទទួលបានភាពល្បីល្បាញនៅលើពិភពលោកនោះ គឺនៅពេលពេលបច្ចុប្បន្នមានប្រព័ន្ធប្រតិបត្តិការផ្សេងៗបានយក លីនុច ធ្វើជាប្រព័ន្ធធំក្នុងការបង្កើតប្រព័ន្ធផ្សេងៗទៀតដូចជា៖ Debian, CentOS, RedHat, OpenSUSE, Ubuntu, moonOS ជាដើម ដែលដាក់ឲ្យដំណើរការនៅលើកុំព្យូទ័រទូទៅ។ លើសពីនេះ លីនុច ត្រូវបានគេយកទៅបង្កើតសម្រាប់ប្រព័ន្ធទូរស័ព្ទ ដែលមានដូចជាប្រព័ន្ធ៖ Android, Maemo និងផ្សេងៗទៀត។ ដោយសារតែប្រព័ន្ធ លីនុច ពុំសូវមានការរចនារូបរាងអេក្រង់ខាងមុខបានស្អាតល្អ(ដូចជាពេលខ្លះប្រើតែពាក្យបញ្ជាសុទ្ធ ពុំមានរូបបង្ហាញទេ) ទើបអ្នកអភិវឌ្ឍផ្សេងៗបានបង្កើតរូបរាងអេក្រង់ខាងមុខ ដូចជា៖