វៀតណាមខាងជើង
សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម Việt Nam Dân chủ Cộng hòa
| |||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៩៤៥–១៩៧៦ | |||||||||||||||
បាវចនាĐộc lập – Tự do – Hạnh phúc ("ឯករាជ្យភាព – សេរីភាព – សុភមង្គល") | |||||||||||||||
ទឹកដីរដ្ឋបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនៅអាស៊ីអាគ្នេយ៍យោងទៅតាមសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤។ | |||||||||||||||
រដ្ឋធានី និង ទីក្រុងធំបំផុត | ហាណូយ 21°01′42″N 105°51′15″E / 21.02833°N 105.85417°ECoordinates: 21°01′42″N 105°51′15″E / 21.02833°N 105.85417°E | ||||||||||||||
ភាសាផ្លូវការ | ភាសាវៀតណាម | ||||||||||||||
អក្សរផ្លូវការ | អក្សរវៀតណាម | ||||||||||||||
សាសនា | អទេវនិយមរដ្ឋ (ពីឆ្នាំ១៩៥១) | ||||||||||||||
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋសង្គមនិយមប្រកាន់លទ្ធិម៉ាក្ស–លេនីន | ||||||||||||||
ប្រធានបក្ស / លេខាទីមួយនៃបក្ស | |||||||||||||||
▪ ១៩៤៥–១៩៥៦ | ទ្រឿង ឈិង | ||||||||||||||
▪ ១៩៥៦–១៩៦០ | ហូ ជីមិញ | ||||||||||||||
▪ ១៩៦០–១៩៧៦ | ឡេ ដួអាន | ||||||||||||||
ប្រធានាធិបតី | |||||||||||||||
▪ ១៩៤៥–១៩៦៩ | ហូ ជីមិញ | ||||||||||||||
▪ ១៩៦៩–១៩៧៦ | តុន ដឹកថាំង | ||||||||||||||
នាយករដ្ឋមន្ត្រី | |||||||||||||||
▪ ១៩៤៥–១៩៥៥ | ហូ ជីមិញ | ||||||||||||||
▪ ១៩៥៥–១៩៧៦ | ផាំ វ៉ាន់ដុង | ||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមត្រជាក់ | ||||||||||||||
១៤ សីហា ១៩៤៥ | |||||||||||||||
២ កញ្ញា ១៩៤៥ | |||||||||||||||
៦ មករា ១៩៤៦ | |||||||||||||||
១៩ ធ្នូ ១៩៤៦ | |||||||||||||||
២១ កក្កដា ១៩៥៤ | |||||||||||||||
១ វិច្ឆិកា ១៩៥៥ | |||||||||||||||
២ កក្កដា ១៩៧៦ | |||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||
១៩៤៥ | ៣៣១២១២ គ.ម២ (១២៧៨៨២ ម៉ាយ ក.) | ||||||||||||||
១៩៧៤ | ១៥៧៨៨០ គ.ម២ (៦០៩៦០ ម៉ាយ ក.) | ||||||||||||||
ប្រជាជន | |||||||||||||||
▪ ១៩៤៥ | ២០,០០០,០០០[១] | ||||||||||||||
▪ ១៩៦០ | ១៥,៩១៦,៩៥៥ | ||||||||||||||
▪ ១៩៧៤ | ២៣,៧៦៧,៣០០ | ||||||||||||||
រូបិយវត្ថុ | លុយដុង ប្រាក់ (ត្រឹមឆ្នាំ១៩៤៨)[២] | ||||||||||||||
| |||||||||||||||
ឥឡូវជាផ្នែកនៃ | វៀតណាម |
វៀតណាមខាងជើង, មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (ភាសាវៀតណាម៖ Việt Nam Dân Chủ Cộng Hòa) (ភាសាបារាំង៖ République démocratique du Viêt Nam) គឺជារដ្ឋប្រទេសមួយដែលស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ពីឆ្នាំ១៩៤៥ រហូតដល់ឆ្នាំ១៩៧៦។
ក្រោយពីបដិវត្តន៍ខែសីហាបានបញ្ចប់ អ្នកបដិវត្តន៍កុម្មុយនិស្តយួនម្នាក់និងជាមេដឹកនាំក្រុមវៀតមិញឈ្មោះហូ ជីមិញបានប្រកាសពីឯករាជ្យភាពរបស់វៀតណាមចេញពីសហភាពឥណ្ឌូចិនរបស់អាណានិគមបារាំងនៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៤៥ ដោយបង្កើតបានចេញជាសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ ក្រុមវៀតមិញ (សម្ព័ន្ធដើម្បីឯករាជ្យវៀតណាម) គឺជាក្រុមបក្សពួកជាតិនិយមវៀតណាមពីរបីបូកបញ្ចូលគ្នា ហើយវាត្រូវបានដឹកនាំដោយអ្នកកុម្មុយនិស្តយួនភាគច្រើនក្រោយពីបក្សកុម្មុយនិស្តវៀតណាមត្រូវបានបង្កើតឡើងសារជាថ្មីនៅអំឡុងឆ្នាំ១៩៥១។[៣]
ក្រោយពីជប៉ុនបានសុំទទួលចុះចាញ់ហើយបានដកទ័ពចេញពីតំបន់ឥណ្ឌូចិននៅឆ្នាំ១៩៤៥ ពួកបារាំងក៏បានចុះមកត្រួតត្រាលើអតីតទឹកដីអាណានិគមរបស់ខ្លួនវិញដែលជាហេតុនាំឱ្យផ្ទុះចេញនូវសង្គ្រាមឥណ្ឌូចិនលើកទី១ នៅអំឡុងខែធ្នូ ឆ្នាំ១៩៤៦។ ក្រុមវៀតមិញបានដណ្តើមកាន់កាប់រាល់ទឹកដីទីជនបទនៅប្រទេសវៀតណាមដែលបណ្តាលឱ្យបារាំងសុំទទួលចុះចាញ់នៅឆ្នាំ១៩៥៤។ កិច្ចចរចាដែលប្រព្រឹត្តិធ្វើឡើងនៅក្នុងសន្និសីទក្រុងហ្សឺណែវនាឆ្នាំដដែលនោះបានបញ្ចប់រាល់ជម្លោះសង្គ្រាមនៅឥណ្ឌូចិន និងព្រមទទួលស្គាល់នូវឯករាជ្យភាពរបស់វៀតណាម។ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវនោះផងដែរបានធ្វើការបែងចែកប្រទេសយួនដោយបណ្តោះអាសន្នទៅជាតំបន់ភាគខាងជើងនិងខាងត្បូងនៅតាមបណ្តោយខ្សែស្របទី១៧ ដោយបានគ្រោងទុកនូវការបោះឆ្នោតបង្រួបបង្រួមជាតិមួយនៅខែកក្កដា ឆ្នាំ១៩៥៦។[៤] តំបន់ភាគខាងជើងត្រូវបានត្រួតត្រាដោយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមដែលត្រូវបានគេហៅជាទូទៅថាវៀតណាមខាងជើង រីឯតំបន់ភាគខាងត្បូងវិញត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវៀតណាមដែលបានបង្កើតឡើងដោយប្រទេសបារាំងនិងត្រូវបានគេហៅជាទូទៅថាវៀតណាមខាងត្បូង។
ការអនុវត្តតាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវត្រូវបានឃ្លាំមើលនិងត្រួតពិនិត្យដោយគណៈកម្មាធិការអន្តរជាតិមួយដែលមានអ្នកតំណាងមកពីប្រទេសឥណ្ឌា កាណាដា និងប៉ូឡូញ។ ឥណ្ឌាគឺតំណាងឱ្យក្រុមអព្យាក្រឹត កាណាដាតំណាងឱ្យក្រុមសេរី ចំណែកឯប៉ូឡូញគឺតំណាងឱ្យក្រុមកុម្មុយនិស្ត។ ងាកមកសហរដ្ឋអាមេរិកវិញគឺគេមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងហ្សឺណែវនោះទេហើយបានបញ្ជាក់ថាខ្លួននឹងបន្តស្វែងរកការឯកភាពតាមរយៈការបោះឆ្នោតសេរីដែលនឹងមានការឃ្លាំមើលពីអង្គការសហប្រជាជាតិដើម្បីធានាថាការបោះឆ្នោតនឹងប្រព្រឹត្តិទៅដោយភាពស្មើគ្នានិងយុត្តិធម៌។[៥] នៅខែកក្កដា ឆ្នាំ១៩៥៥ នាយករដ្ឋមន្ត្រីនៃរដ្ឋវៀតណាមគឺលោកង៉ូ ឌិនយៀមបានប្រកាសថាវៀតណាមខាងត្បូងនឹងមិនចូលរួមក្នុងការបោះឆ្នោតដើម្បីបង្រួបបង្រួមជាតិឡើយ។ លោកបានបន្តថា រដ្ឋវៀតណាមមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាក្រុងហ្សឺណែវទេ ដូច្នេះលោកនិងប្រទេសលោកនឹងមិនអនុវត្តតាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវនោះឡើយ។[៦]
ដោយមិនអាចបង្រួបបង្រួមជាតិខ្លួនតាមរយៈការបោះឆ្នោតបាន វៀតណាមខាងជើងក៏ចាប់ផ្តើមបង្រួបបង្រួមប្រទេសដោយប្រើកម្លាំងយោធាវិញម្តងដែលជាហេតុនាំឱ្យផ្ទុះចេញនូវសង្គ្រាមវៀតណាម។ កងទ័ពប្រជាជនវៀតណាមហើយនិងវៀតកុងបានចូលប្រយុទ្ធប្រឆាំងនឹងកងកម្លាំងយោធាវៀតណាមខាងត្បូងដោយមានការគាំទ្រនិងផ្តល់ជំនួយពីចិននិងសហភាពសូវៀត។[៧] ដើម្បីរារាំងកុំឱ្យប្រជាជាតិអាស៊ីអាគ្នេយ៍ធ្លាក់ក្រោមការដឹកនាំដោយរបបកុម្មុយនិស្ត សហរដ្ឋអាមេរិកក៏សម្រេចចិត្តចូលធ្វើអន្តរាគមន៍នៅក្នុងជម្លោះនោះជាមួយនឹងប្រទេសប្រឆាំងកុម្មុយនិស្តដទៃទៀតដូចជា កូរ៉េខាងត្បូង ថៃ និងអូស្ត្រាលីជាដើម។ មិនយូរប៉ុន្មាន ជម្លោះនៅវៀតណាមក៏បានរីករាលដាលចូលទៅក្នុងប្រទេសជិតខាង វៀតណាមខាងជើងបានគាំទ្រនូវចលនាកុម្មុយនិស្តក្នុងប្រទេសកម្ពុជា និងឡាវ (ពោលគឺក្រុមខ្មែរក្រហម និងប៉ៈថេតឡាវ)។ ត្រឹមឆ្នាំ១៩៧៣ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនក៏ត្រូវបង្ខំដកខ្លួនចេញពីសង្គ្រាមដែលបន្សល់ទុកឱ្យវៀតណាមខាងត្បូងប្រយុទ្ធតតាំងនឹងកម្លាំងខាងជើងតែម្នាក់ឯង។
សង្គ្រាមវៀតណាមបានបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ហើយវៀតណាមខាងត្បូងត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្នមួយរយៈ។ ប្រទេសវៀតណាមត្រូវបានបង្រួបបង្រួមជាប្រទេសតែមួយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦ ដោយមានឈ្មោះថាសាធារណរដ្ឋសង្គមនិយមវៀតណាមរហូតមកដល់សព្វថ្ងៃ។[៨]
សម័យហូជីមិញ (១៩៤៥–៦៩)
[កែប្រែ]ប្រកាសបង្កើតនៃសាធារណរដ្ឋ
[កែប្រែ]រាជវង្សង្វៀនបានធ្លាក់ក្រោមអាណាព្យាបាលបារាំងនៅក្នុងឆ្នាំ១៨៨៣ ហើយនៅក្រោមការកាន់កាប់របស់ជប៉ុននៅឆ្នាំ១៩៤០ នាអំឡុងសង្គ្រាមលោកលើកទី២។ ក្រោយពីជប៉ុនបានទទួលចុះចាញ់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ក្រុមវៀតមិញក៏បានងើបបះបោរឡើងក្នុងគោលបំណងចង់ឱ្យវៀតណាមទទួលបានឯករាជ្យ។ ព្រឹត្តិការណ៍នោះត្រូវបានគេស្គាល់ជាទូទៅថាបដិវត្តន៍ខែសីហា ហើយជាលទ្ធផល វៀតមិញបានចូលកាន់កាប់ទីក្រុងហាណូយ និងប្រកាសបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ដោយបានអះអាងថាខ្លួនជារដ្ឋាភិបាលនៃប្រទេសវៀតណាមជំនួសឱ្យអតីតរាជវង្សង្វៀន។[៩] ក្រោយពីការប្រកាស លោកហូ ជីមិញក៏បានក្លាយជាមេដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមថ្មី។ នាពេលនោះដែរ ប្រធានាធិបតីអាមេរិក លោកហ្រ្វែងគ្លីន រ៉ូសឺវេលត៍បាននិយាយប្រឆាំងនឹងការគ្រប់គ្រងរបស់បារាំងនៅឥណ្ឌូចិន ហើយបានចូលគាំទ្ររដ្ឋាភិបាលលោកហូ ជីមិញ។
សម័យដើមសាធារណរដ្ឋ
[កែប្រែ]សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមរបស់ហូជីមិញបានអះអាងត្រួតត្រាទឹកដីប្រទេសវៀតណាមទាំងអស់ហើយខណៈពេលនោះតំបន់វៀតណាមខាងត្បូងកំពុងតែជួបនូវភាពវឹកវរផ្នែកនយោបាយជាខ្លាំង។ ក្រោយពីការដួលរលំរបស់បារាំងនិងជប៉ុន បក្សពួកនយោបាយនៅទីក្រុងសៃហ្គនក៏បែកបាក់ប្រឆាំងគ្នាទៅវិញទៅមកហើយក្រោយមកជម្លោះក៏រាលដាលទៅតាមតំបន់ជនបទ។[១០][១១] នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៤៥ ហូជីមិញបានរៀបចំកិច្ចប្រជុំសមាជជាតិមួយឡើងនៅឯតានត្រាវ។ កិច្ចប្រជុំសមាជនោះបានអនុម័តគោលនយោបាយសំខាន់ៗចំនួន ១០ របស់វៀតមិញ អនុម័តបទបញ្ជាបះបោរទូទៅ ជ្រើសរើសទង់ជាតិខ្លួន ជ្រើសយកបទភ្លេងជាតិ និងជ្រើសរើសគណៈកម្មាធិការជាតិដើម្បីរំដោះប្រទេសវៀតណាមដែលក្រោយមកត្រូវមានឈ្មោះថា រដ្ឋាភិបាលបណ្តោះអាសន្នបដិវត្តន៍ ដែលដឹកនាំដោយហូជីមិញផ្ទាល់។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៤៥ កងទ័ពអង់គ្លេសមួយក្រុមដំបូងបានមកដល់ទីក្រុងសៃហ្គនដើម្បីបើកផ្លូវឱ្យបារាំងចូលមកគ្រប់គ្រងវៀតណាមនិងដែនដីឥណ្ឌូចិនម្តងទៀត។ នៅថ្ងៃទី២៨ ខែកញ្ញា ទាហានបារាំងក៏បានកាន់កាប់ប៉ុស្តិ៍ប៉ូលីស និងអគារសាធារណៈសំខាន់ៗដទៃទៀតនៅសៃហ្គន។ ចំណែកឯនៅវៀតណាមខាងជើងវិញ អំណាចនយោបាយត្រូវធ្លាក់មកនៅដៃកងទ័ពជាតិនិយមចិនហើយដោយសារតែមានវត្តមានចិននេះ រដ្ឋាភិបាលហូជីមិញក៏ត្រូវបង្ខំចិត្តប្រគល់អំណាចទៅឱ្យក្រុមជាតិនិយមវៀតណាមដែលមានចិនជាតិនិយមនៅពីក្រោយ។ នៅខែមិថុនា ឆ្នាំ១៩៤៦ ទ័ពជាតិនិយមចិនក៏បានចាកចេញពីក្រុងហាណូយហើយនៅថ្ងៃទី១៥ មិថុនា ក៏បានមកដល់ក្រុងហៃហ្វុង។ ក្រោយពីទ័ពអង់គ្លេសបានចាកចេញទៅវិញនៅឆ្នាំ១៩៤៦ បារាំងបានដណ្តើមកាន់កាប់មកវិញនូវតំបន់មួយផ្នែកនៃកូសាំងស៊ីន ឆ្នេរបស្ចឹមទក្សិណ និងតំបន់ខ្ពង់រាបកណ្តាល។ នៅខែមករា ឆ្នាំ១៩៤៦ វៀតមិញបានរៀបចំការបោះឆ្នោតនៅគ្រប់ខេត្តទាំងអស់ដើម្បីបង្កើតរដ្ឋសភាជាតិមួយ។ នាពេលនោះ វៀតមិញបានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងទោះបីជាមានការកំណត់បក្សពួកផ្សេងៗនៅក្នុងរដ្ឋសភាមុនការបោះឆ្នោតក៏ដោយ។ ទោះមិនបានចូលរួមក្នុងការបោះឆ្នោតក្តី ក្រុមវៀតកាច និងវៀតកុកបានទទួលនូវអសនៈចំនួន ៧០ ក្នុងរដ្ឋសភាសម្រាប់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយ។[១២]
នៅថ្ងៃទី១៨ និងទី១៩ ខែកញ្ញា ឆ្នាំ១៩៤៥ វៀតមិញបានបើកកិច្ចប្រជុំសម្ងាត់ជាមួយវៀតកាច (១៨ កញ្ញា ១៩៤៥) និងវៀតកុក (១៩ កញ្ញា ១៩៤៥)។ ក្នុងកិច្ចប្រជុំនេះ ហូជីមិញបានឯកភាពយល់ព្រមបង្រួបបង្រួមចលនាវៀតមិញរបស់លោកជាមួយនឹងវៀតកាចនិងវៀតកុកដែលនឹងអនុញ្ញាត្តិឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមដែលដឹកនាំដោយវៀតមិញទទួលបានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងនយោបាយពីសាធារណរដ្ឋចិន។ សមាជិកមន្ត្រីវៀតមិញជាច្រើនបានបញ្ចេញមតិខុសគ្នាៗមកលើសំណើនេះ។ លោកវ៉ូ ង្វៀនវ៉ាបបាននិយាយថា សំណើនោះគឺមិនមានសុពលភាពនិងមិនគួរឱ្យទុកចិត្តទេព្រោះវាប្រៀបបានដូចជារត់គេចពីបារាំងរួចមកនៅជ្រកកោនជាមួយចិនអញ្ជឹង។ ប៉ុន្តែ លោកហ័ង មិញជាមមានគំនិតផ្ទុយទៅវិញដោយបាននិយាយថា ការបង្រួបបង្រួមវៀតមិញជាមួយបក្សពួកជាតិនិយមវៀតណាមនឹងអាចកាត់បន្ថយគូប្រជែងនិងអ្នកប្រឆាំង ហើយម៉្យាងទៀតវានឹងជួយឱ្យវៀតមិញមានអំណាចកាន់តែខ្លាំងជាងមុនទៅទៀត។ ក្រោយពីពិភាក្សាគ្នាអំពីសំណើមួយនោះអស់ចប់សព្វគ្រប់ហើយ ហូជីមិញក៏ដកចិត្តមិនចូលបក្សសម្ព័ន្ធជាមួយក្រុងជាតិនិយមវៀតណាមវិញ។[១៣]
នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៦ ប្រធានាធិបតីហូជីមិញបានរៀបចំការបោះឆ្នោតជាលើកដំបូងនៅទូទាំងប្រទេសហើយព្រមទាំងអនុម័តរដ្ឋធម្មនុញ្ញផងដែរ។ បក្សនយោបាយជាច្រើនពុំមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតឡើយដោយវៀតមិញខ្លាចបក្សទាំងនោះមានគម្រោងបំផ្លិចបំផ្លាញការបោះឆ្នោត។ បក្សប្រឆាំងទាំងពីរនៅក្នុងរដ្ឋាភិបាលគឺ គណបក្សជាតិនិយមវៀតណាម (វៀតកាច) ហើយនិងវៀតកុកពុំបានឈរឈ្មោះបោះឆ្នោតឡើយ។ យោងទៅតាមអតីតនាយករដ្ឋមន្ត្រីវៀមណាមបានឱ្យដឹងថា ប្រជាជនជាច្រើនត្រូវបានគេបង្ខំឱ្យបោះឆ្នោតជូនក្រុមវៀតមិញ។[១៤] ប៉ុន្តែ បើយោងតាមវៀតមិញវិញ គេថាការបោះឆ្នោតនោះគឺប្រព្រឹត្តិទៅដោយអព្យាក្រឹតភាពទាំងស្រុង។[១៤] បក្សជាច្រើនបានធ្វើយុទ្ធនាការឃោសនាឱ្យប្រជាពលរដ្ឋវៀតណាមចូលធ្វើពហិការនិងរារាំងដំណើរនៃការបោះឆ្នោតនៅតាមតំបន់មួយចំនួន។ ទីបំផុត លទ្ធផលក៏ត្រូវបានប្រកាសប៉ុន្តែវាមិនដូចអ្វីដែលបានឃោសនាដោយបក្សប្រឆាំងនោះទេ។ ប្រតិភូដែលមានកិត្យានុភាពជាច្រើនមកពីគ្រប់ថ្នាក់វណ្ណៈ សាសនា និងក្រុមជនជាតិ ត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុងរដ្ឋសភាជាតិដំបូងហើយពួកគេភាគច្រើនមិនមែនជាសមាជិកវៀតមិញនោះឡើយ។[១៥]
ពេលដែលកងទ័ពជាតិនិយមចិនបានដកខ្លួនចេញពីទឹកដីវៀតណាមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៤៦ លោកវ៉ូ ង្វៀនវ៉ាបក៏សម្រេចថាវៀតមិញនឹងត្រូវតែឡើងគ្រប់គ្រងរដ្ឋាភិបាលទាំងស្រុងវិញ។ ក្រុមអ្នកជាតិនិយមជប៉ុន អ្នកទ្រុតស្គីនិយម ពួកជាតិនិយមប្រឆាំងបារាំង ក្រុមអ្នកកាតូលិកដែលហៅថា"ទាហានកាតូលិក" សុទ្ធតែមានឈ្មោះនៅក្នុងបញ្ជីរបស់វ៉ូ-ង្វៀនវ៉ាបទាំងអស់។ មិនយូរប៉ុន្មាន វ៉ូ ង្វៀនវ៉ាបក៏ចាប់ផ្តើមយុទ្ធនាការស្វែងរកបំបែកបក្សទាំងនោះចោលតាមរយៈកម្លាំងប៉ូលីសនិងកងកម្លាំងយោធារបស់វៀតមិញដោយមានជំនួយពីអាជ្ញាធរបារាំង។ ដើម្បីបំបែកឬរំលាយបក្សទាំងនោះបាន លោកវ៉ូ-ង្វៀនវ៉ាបបានប្រើប្រាស់កម្លាំងទាហាន និងនាយទាហានស្ម័គ្រចិត្តរបស់ជប៉ុនដោយមានការផ្គត់ផ្គង់គ្រឿងសព្វាវុធពីបារាំង។[ត្រូវការអំណះអំណាង]
អ្នកជាតិនិយមយួនបានខឹងយ៉ាងខ្លាំងនៅពេលដឹងឮថាដែនដីរដ្ឋភាគខាងត្បូងត្រូវធ្លាក់ក្នុងដៃរបស់ពួកបារាំងនៅអំឡុងខែមិថុនា ឆ្នាំ១៩៤៦។ នៅខែវិច្ឆិកា រដ្ឋសភាជាតិវៀតណាមបានអនុម័តរដ្ឋធម្មនុញ្ញដំបូងបង្អស់នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។[១៦]
សង្គ្រាមឥណ្ឌូចិនលើកទី១
[កែប្រែ]ក្រោយសង្គ្រាមលោកលើកទី២ បានបញ្ចប់ បារាំងក៏បានចុះមកកាន់កាប់ទឹកដីឥណ្ឌូចិនសារជាថ្មីដែលជាហេតុនាំឱ្យកើតមានសង្គ្រាមឥណ្ឌូចិនលើកទី១។ ក្រោយពីបដិវត្តន៍ចិនបានបញ្ចប់ (១៩៤៦–១៩៥០) ចិនកុម្មុយនិស្តក៏ចាប់ផ្តើមបង្វែរក្បាលមកឥណ្ឌូចិនក្នុងគោលបំណងចង់ជួយវៀតមិញប្រឆាំងនឹងអាណានិគមបារាំង។ កងកម្លាំងកុម្មុយនិស្តចិនបានមកដល់ព្រំដែនវៀតណាមនៅឆ្នាំ១៩៤៩ ហើយក៏ចាប់ផ្តើមហ្វឹងហ្វាត់ទ័ពវៀតមិញឱ្យក្លាយជាទ័ពដ៏ពូកែខ្លាំងក្លា ឈ្លាសវៃបំផុត។ នៅពេលសង្គ្រាមកូរ៉េបានផ្ទុះឡើងនៅអំឡុងឆ្នាំ១៩៥០ ប្រទេសលោកខាងលិចជាច្រើនបានសម្តៅទៅលើជម្លោះទាំងអស់នេះថាជា"សង្គ្រាមត្រជាក់" ជំនួសឱ្យ"ចលនាប្រឆាំងអាណានិគមនិយម"។
ព្រំដែនបែងចែកប្រទេសវៀតណាម
[កែប្រែ]ក្រោយពីកិច្ចព្រមព្រៀងហ្សឺណែវបានបែងចែកវៀតណាមទៅជាពីររដ្ឋផ្សេងៗគ្នា ប្រជាជនវៀតណាមខាងជើងជាង ១ លាននាក់[១៧] បានរត់ភៀសខ្លួនចុះមកវៀតណាមខាងត្បូងក្រោមយុទ្ធនាការជម្លៀសប្រជាជនរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា ប្រតិបត្តិការមាគ៌ាឆ្ពោះទៅរកសេរីភាព។[១៨] គេបានប៉ាន់ស្មានថា ប្រហែល ៦០% ក្នុងចំណោមមនុស្សចំនួនមួយលាននាក់នោះគឺជាអ្នកកាន់សាសនាកាតូលិក។[១៩][២០] លោកប្រធានាធិបតីវៀងណាមខាងត្បូងឈ្មោះង៉ូ ឌិនយៀមបានប្រកាសជាសាធារណៈថា រដ្ឋាភិបាលវៀតណាមខាងជើងនឹងធ្វើទុកបុកម្នេញ្ញអ្នកប្រកាន់សាសនាកាតូលិកជាមិនខានហើយបានជំរុញឱ្យអ្នកកាតូលិកវៀតណាមខាងជើងទាំងប៉ុន្មានចូលនាំក្រុមគ្រួសារ សាច់ញាត្តិបងប្អូនដែលខ្លួនមានហើយនាំគេចុះចូលជាមួយវៀតណាមខាងត្បូងមក។[២១] ប៉ុន្តែលោកវរសេនីយ៍ឯកឈ្មោះអែដវើដ លែនស៍ឌេលបានប្រាប់ថាប្រតិបត្តិការរបស់លោកមិនសូវមានឥទ្ធិពលប៉ុន្មានទេដល់ប្រជាជាតិវៀតណាម។[២២] មិនយូរប៉ុន្មាន ពួកវៀតមិញក៏ចាប់ផ្តើមរារាំងមិនឱ្យជនភៀសខ្លួនបន្តរត់ទៅភាគខាងត្បូងដោយប្រើមធ្យោបាយដូចជា៖ បញ្ជូនកងកម្លាំងយោធាទៅព្រំដែន បិទសេវាសាឡាងនិងផ្លូវទឹក និងហាមឃាត់ការប្រមូលផ្តុំគ្នាច្រើនជាដើម។[២៣] ជាលទ្ធផល ជនស៊ីវិលប្រមាណពី ១៤,០០០ ទៅ ៤៥,០០០ នាក់ជាមួយនឹងទាហានវៀតមិញចំនួន ១០០,០០០ នាក់បានលួចរត់គេចទៅខាងត្បូង។[១៩][២៤][២៥]
កំណែទម្រង់ដីធ្លី
[កែប្រែ]ការធ្វើកំណែទម្រង់ដីធ្លីគឺជាផ្នែកមួយដ៏សំខាន់សម្រាប់វៀតមិញនិងវៀតណាមកុម្មុយនិស្តជារួម។ ច្បាប់កំណែទម្រង់ដីធ្លីរបស់វៀតមិញនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៥៣ បានអំពាវនាវឱ្យ៖
- ១. រឹបអូសយកដីពីម្ចាស់ដីធ្លីដែលត្រូវជាខ្មាំងសត្រូវនឹងរបប។
- ២. ឈ្លៀស (ទាមទារ) ដីពីបុគ្គលណាដែលរបបមិនគិតថាជាសត្រូវ។
- ៣. បើចង់ទិញដីគឺត្រូវតែមានប័ណ្ណរដ្ឋាភិបាល ប្រាក់កាសគឺមិនទទួលឡើយ។
កំណែទម្រង់ដីធ្លីរបស់វៀតមិញត្រូវបានអនុវត្តពីឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ១៩៥៦។ តំបន់កសិកម្មមួយចំនួនមិនបានឆ្លងកាត់ការធ្វើកំណែទម្រង់ដីធ្លីនោះទេ មានតែការកាត់បន្ថយថ្លៃឈ្នួលប៉ុណ្ណោះ ហើយចំណែកឯនៅតំបន់ខ្ពង់រាបដែលមានជនជាតិភាគតិចរស់នៅគឺមិនត្រូវបានទទួលឥទ្ធិពលអ្វីពីកំណែទម្រង់នេះដែរ។ ដីខ្លះត្រូវបានរដ្ឋាភិបាលកាន់កាប់ទាំងស្រុងប៉ុន្តែត្រូវបានចែកចាយទៅវិញដោយភាគច្រើនទៅឱ្យយុទ្ធជនវៀតមិញនិងក្រុមគ្រួសាររបស់គេ។[២៦] ចំនួនប្រជាជននៅតាមជនបទដែលឆ្លងកាត់បទពិសោធន៍នៃកំណែទម្រង់ដីធ្លីថ្មីរបស់រដ្ឋាភិបាលមានប្រមាណជាង ៤ លាននាក់។ ប្រជាជនជាង ៨ លាននាក់បានទទួលឥទ្ធិពលពីការកាត់បន្ថយថ្លៃឈ្នួល។[២៧]
លទ្ធផល
[កែប្រែ]កម្មវិធីកំណែទម្រង់ដីធ្លីនេះបានទទួលនូវលទ្ធផលយ៉ាងជោគជ័យដោយវាបានបែងចែកនិងផ្តល់ដីធ្លីទៅឱ្យប្រជាកសិករក្រីក្រនិងអ្នកដែលគ្មានដីស្រែធ្វើចម្ការ ហើយវាថែមទាំងបានកាត់បន្ថយភាគរយនៃអ្នកកាន់កាប់ដីធ្លីថែមទៀតផង។ លទ្ធផលបានទទួលជោគជ័យមែន ប៉ុន្តែកំណែទម្រង់មួយនេះបានអនុវត្តទៅដោយប្រើប្រាស់អំពើហិង្សានិងការគាបសង្កត់ជាចម្បងទៅលើម្ចាស់ដីធ្លីធំៗ។[២៨] នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៦ មេដឹកនាំវៀតណាមខាងជើងលោកហូ ជីមិញបានទទួលស្គាល់នូវកំហុសដ៏ធ្ងន់ធ្ងរមួយដែលរដ្ឋាភិបាលរបស់លោកបានប្រព្រឹត្តិនៅក្នុងកម្មវិធីកំណែទម្រង់ដីធ្លីនេះ។ លោកបានមានប្រសាសន៍ថាកសិករជាច្រើនត្រូវបានយល់ច្រឡំថាជា"ម្ចាស់ដីធ្លី" ហើយត្រូវបានទាហានលោកចាប់ប្រហារជីវិតឬយកទៅដាក់គុក ហើយកំហុសជាច្រើនត្រូវបានប្រព្រឹត្តិធ្វើឡើងនៅក្នុងការបែងចែកដីធ្លី។ កុបកម្មប្រឆាំងនឹងកំណែទម្រង់ដីធ្លីដ៏ធំមួយបានផ្ទុះឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ១៩៥៦ នៅក្នុងតំបន់ស្រុកមួយដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាកាតូលិក។ មនុស្សប្រហែល ១,០០០ នាក់ត្រូវបានស្លាប់ឬទទួលរងរបួសនិងរាប់ពាន់នាក់ទៀតត្រូវជាប់ពន្ធនាគារ។ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមបានផ្តួចផ្តើមយុទ្ធនាការកែតម្រូវមួយនៅឆ្នាំ១៩៥៨ ហើយជាលទ្ធផល វាបានប្រគល់ដីធ្លីទាំងប៉ុន្មានទៅឱ្យអ្នកដែលរងគ្រោះដោយកំណែទម្រង់ដីធ្លីនោះវិញ។[២៩] អ្នកទោសនយោបាយចំនួន ២៣,៧៤៨ នាក់ត្រូវបានដោះលែងវិញដោយរដ្ឋាភិបាលនៅខែកញ្ញា ឆ្នាំ១៩៥៧។[៣០]
ការសម្លាប់
[កែប្រែ]ម្ចាស់ដីធ្លីដែលជា"សត្រូវរបស់រដ្ឋ"ត្រូវបានគេចាប់យកទៅសម្លាប់ឬដាក់ពន្ធនាគារ គម្រោងនេះត្រូវបានគិតគូរតាំងពីដើមនៃការបង្កើតកម្មវិធីកំណែទម្រង់ដីធ្លីមកម្លេះ។[៣១] ចំនួនមនុស្សដែលបានសម្លាប់ដោយកម្មាភិបាលកុម្មុយនិស្តយួនក្នុងកម្មវិធីកំណែទម្រង់ដីធ្លីត្រូវបានគេធ្វើការប៉ាន់ស្មានចំនួនខុសៗគ្នា។ ខ្លះបានប៉ាន់ស្មានថា អ្នកដែលស្លាប់អំឡុងកម្មវិធីកំណែទម្រង់ដីធ្លីអាចមានចំនួនជាង ២០០,០០០ នាក់។[៣២] វិជ្ជាករខ្លះបានសនិដ្ឋានថា ប្រភពដែលអះអាងថាមានចំនួនអ្នកស្លាប់ខ្ពស់នៅអំឡុងកំណែទម្រង់ដីធ្លីគឺភាគច្រើនតែងជឿលើពាក្យសម្តីរបស់វៀតណាមខាងត្បូងដែលជាពាក្យឃោសនានយោបាយចង់បំបាក់វៀតណាមខាងជើងដោយតាមការពិត ចំនួនអ្នកស្លាប់អាចមានតិចជាងឆ្ងាយ។ លោកអែដវីដ មាស់បានប៉ាន់ស្មានថា អ្នកស្លាប់ក្នុងកម្មវិធីកំណែទម្រង់ដីធ្លីគឺមានប្រមាណពី ៣,០០០ ទៅ ១៥,០០០ នាក់ ប៉ុន្តែក្រោយមក លោកបានប៉ាន់ស្មានម្តងទៀតថាមានចំនួន ១៣,៥០០ នាក់។[៣៣] ការសន្និដ្ឋានរបស់លោកមាស់ត្រូវបានគាំទ្រដោយឯកសាររបស់អ្នកការទូតម្នាក់មកពីប្រទេសហុងគ្រីដែលលោកកាលនុះកំពុងរស់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនិងបានឃើញព្រឹត្តិការណ៍និងទិដ្ឋភាពពិតនៃកម្មវិធីកំណែទម្រង់ដីធ្លីវៀតណាខាងជើងផ្ទាល់។[៣៤] អ្នកនិពន្ធឈ្មោះម៉ៃឃើល លីនបានធ្វើការប៉ាន់ស្មាននៅក្នុងសៀវភៅ (២០១៣) របស់លោកថា "មនុស្សដែលស្លាប់អំឡុងកំណែទម្រង់ដីធ្លីវៀតណាមមានយ៉ាងហោចណាស់ពីដប់ទៅដប់ប្រាំម៉ឺននាក់"។[៣៥]
សហករណ៍កសិកម្ម
[កែប្រែ]គោលបំណងចុងក្រោយនៃកម្មវិធីកំណែទម្រង់ដីធ្លីរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមគឺមិនមែនទទួលបានការបែងចែកដីស្រែប្រកបដោយសមធម៌ទេប៉ុន្តែជាការរៀបចំឱ្យកសិករទាំងអស់ទៅជាសហករណ៍ដែលដែនដីនិងកត្តាផ្សេងៗទៀតនៃផលិតកម្មកសិកម្មនឹងត្រូវបានកាន់កាប់និងប្រើប្រាស់ជារួម។.[៣៦] ជំហានដំបូងបន្ទាប់ពីកំណែទម្រង់ដីធ្លីឆ្នាំ១៩៥៣–១៩៥៦ គឺជាការលើកទឹកចិត្តពីរដ្ឋាភិបាលនៃការផ្លាស់ប្តូរកម្លាំងពលកម្មដែលកសិករនឹងត្រូវរួបរួមគ្នាដើម្បីផ្លាស់ប្តូរកម្លាំងពលកម្ម (ផ្លាស់វេនគ្នាធ្វើការ)។ ជំហានទីពីរពីឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៥៩ គឺជាការបង្កើត"សហករណ៍កម្រិតទាប"ដែលកសិករនឹងតម្រូវឱ្យសហការគ្នាក្នុងការធ្វើផលិតកម្ម។ នៅឆ្នាំ១៩៦១ កសិករប្រមាណ ៨៦ ភាគរយបានក្លាយជាសមាជិកនៃសហករណ៍កម្រិតទាប។ ជំហានទីបីដែលចាប់ផ្តើមនៅឆ្នាំ១៩៦១ គឺរៀបចំបង្កើត"សហករណ៍កម្រិតខ្ពស់" ដែលជាការធ្វើកសិកម្មសមូហភាពពិតដែលដីនិងធនធានត្រូវបានប្រើប្រាស់ជារួមដោយគ្មានកម្មសិទ្ធិឯកជនលើដីឡើយ។[៣៧] នៅឆ្នាំ១៩៧១ កសិករភាគច្រើននៅវៀតណាមខាងជើងត្រូវបានរៀបចំឡើងជាសហករណ៍កម្រិតខ្ពស់។ បន្ទាប់ពីការបង្រួបបង្រួមប្រទេសវៀតណាមឡើងវិញ ប្រព័ន្ធសហករណ៍កសិកម្មត្រូវបានគេបោះបង់ចោលជាបណ្តើរៗ នៅទសវត្សឆ្នាំ១៩៨០ និងឆ្នាំ១៩៩០។[៣៨]
សម័យប្រធានាធិបតីតុនដឹកថាំង (១៩៦៩–៧៦)
[កែប្រែ]កំឡុងសង្គ្រាមវៀតណាម
[កែប្រែ]ការបង្រួបបង្រួមប្រទេសវៀតណាម
[កែប្រែ]ក្រោយពីទីក្រុងសៃហ្គនបានដួលរលំនៅថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៧៥ វៀតណាមខាងត្បូងក៏ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូងរហូតដល់ថ្ងៃបង្រួបបង្រួម។ អ្នកខ្លះបានចាត់ទុកថារដ្ឋាភិបាលវៀតណាមខាងត្បូងថ្មីជារដ្ឋាភិបាលចំណុះរបស់វៀតណាមខាងជើងច្រើនជាជាងរដ្ឋាភិបាលបណ្តោះអាសន្ន។[៣៩][៤០][៤១] ទីបំផុត នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦ វៀតណាមខាងជើងនិងត្បូងក៏ត្រូវបានបង្រួបបង្រួមចូលជាគ្នាជារដ្ឋតែមួយដោយមានឈ្មោះថាសាធារណរដ្ឋសង្គមនិយមវៀតណាម។
ទំនាក់ទំនងបរទេស
[កែប្រែ]វៀតណាមខាងត្បូង
[កែប្រែ]ពីឆ្នាំ១៩៦០ រដ្ឋាភិបាលវៀតណាមខាងជើងបានធ្វើសង្គ្រាមប្រឆាំងនឹងសាធារណរដ្ឋវៀតណាមក្នុងគោលបំណងចង់គ្រប់គ្រងវៀតណាមខាងត្បូងនិងបង្រួបបង្រួមប្រទេសវៀតណាមឡើងវិញក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្ត។[៤២] កងកម្លាំងនិងការផ្គត់ផ្គង់គ្រឿងសព្វាវុធនិងស្បៀងអាហាររបស់វៀតណាមខាងជើងនិងវៀតកុងត្រូវបានបញ្ជូនតាមផ្លូវលំហូជីមិញ។ នៅឆ្នាំ ១៩៦៤ សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពប្រយុទ្ធរបស់ខ្លួនមកតំបន់អាស៊ីអាគ្នេយ៍ដើម្បីគាំទ្ររដ្ឋាភិបាលវៀតណាមខាងត្បូង។ ប្រទេសជាច្រើនទៀតមានដូចជា៖ អូស្ត្រាលី សាធារណរដ្ឋកូរ៉េ ថៃ និងនូវែលសេឡង់ ក៏បានចូលរួមចំណែកនៅក្នុងសង្គ្រាមនេះផងដែរ។ ចំណែកឯប្រទេសចិននិងសហភាពសូវៀតវិញបានផ្តល់ជំនួយជាលក្ខណៈគ្រឿងសព្វាវុធនិងកងទ័ពមកឱ្យវៀតណាមខាងជើង។ ជម្លោះសង្គ្រាមនេះត្រូវបានគេស្គាល់ជាទូទៅថាសង្គ្រាមវៀតណាមប៉ុន្តែនៅប្រទេសវៀតណាមវិញ គេបានហៅសង្គ្រាមនេះថាសង្គ្រាមអាមេរិក។ ក្រៅពីពួកវៀតកុងនៅវៀងណាមខាងត្បូង ចលនាកុម្មុយនិស្តនៅប្រទេសជិតខាងក៏ចាប់ផ្តើមបញ្ចេញសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលរបស់គេផងដែរ ពោលគឺខ្មែរក្រហមនៅប្រទេសកម្ពុជានិងសាធារណរដ្ឋខ្មែរ ហើយនិងចលនាប៉ៈថេតឡាវនៅព្រះរាជាណាចក្រឡាវ។ ចលនាកុម្មុយនិស្តទាំងអស់នេះគឺសុទ្ធតែគាំទ្រដោយរដ្ឋាភិបាលវៀតណាមខាងជើង។
រដ្ឋកុម្មុយនិស្តនិងរដ្ឋមូលធន
[កែប្រែ]សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមត្រូវបានរដ្ឋមូលធននិងរដ្ឋប្រឆាំងកុម្មុយនិស្តស្ទើរទាំងអស់ជុំវិញពិភពលោកផ្តាច់ទំនាក់ទំនងការទូតជាមួយដោយរដ្ឋទាំងនោះបានបង្វែរទៅគាំទ្រវៀតណាមខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមត្រូវបានទទួលស្គាល់ដោយរដ្ឋកុម្មុយនិស្តស្ទើរទាំងអស់ដែលមានដូចជា៖ សហភាពសូវៀត ប្រទេសសង្គមនិយមនៅអឺរ៉ុបខាងកើតនិងអាស៊ីកណ្តាល ប្រទេសចិន កូរ៉េខាងជើង និងគុយបាជាដើម មិនតែប៉ុណ្ណោះ ប្រទេសទាំងនេះថែមទាំងផ្តល់ជំនួយជាថវិកានិងយោធាឱ្យវៀតណាមខាងជើងទៀតផង។ វៀតណាមខាងជើងបានបដិសេដមិនបង្កើតទំនាក់ទំនងជាមួយយូហ្គោស្លាវីឡើយពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៧ ព្រោះថាវៀតណាមខាងជើងតែងគោរពនិងដើរតាមមនោគមវិជ្ជារបស់សូវៀតនិងពេលនុះដែរសូវៀតនិងយូហ្គោស្លាវីបានកំពុងមានជម្លោះនយោបាយនឹងគ្នា។ ទោះជាបានបង្កើតទំនាក់ទំនងជាមួយយូហ្គោស្លាវីនៅឆ្នាំ១៩៥៧ មែនក្តីតែមន្រ្តីវៀតណាមខាងជើងគឺនូវតែបន្តរិះគុណរដ្ឋាភិបាលយូហ្គោស្លាវីដដែរ។[៤៣][៤៤] ប្រទេសមិនចូលបក្សសម្ព័ន្ធមួយចំនួនក៏បានទទួលស្គាល់ប្រទេសវៀតណាមខាងជើងដែរ ឧទាហរណ៍៖ ឥណ្ឌា (មិនជាផ្លូវការ)។[៤៥]
នៅឆ្នាំ១៩៦៩ ស៊ុយអែតបានក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលបានទទួលស្គាល់នូវទំនាក់ទំនងខ្លួនយ៉ាងពេញលេញជាមួយវៀតណាមខាងជើង។[៤៦] ក្រោយមកៗ បណ្តាប្រទេសលោកខាងលិចជាច្រើនបានធ្វើត្រាប់តាមស៊ុយអែតដោយចាប់បង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមខាងជើងនៅអំឡុងទសវត្សឆ្នាំ១៩៧០។
ឯកសារយោង
[កែប្រែ]- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2019-10-05. Retrieved 2020-10-01.
- ↑ "Sapeque and Sapeque-Like Coins in Cochinchina and Indochina (交趾支那和印度支那穿孔錢幣)". Howard A. Daniel III (The Journal of East Asian Numismatics – Second issue) (in អង់គ្លេស). 20 April 2016. Retrieved 10 December 2017.
- ↑ ' Ho Chi Minh and the Communist Movement in Indochina, A Study in the Exploitation of Nationalism Archived 2014-03-04 at the វេយប៊ែខ ម៉ាស៊ីន. (1953), Folder 11, Box 02, Douglas Pike Collection: Unit 13 - The Early History of Vietnam, The Vietnam Center and Archive, Texas Tech University.'
- ↑ "Agreement on the Cessation of Hostilities in Vietnam, July 20, 1954, https://www.mtholyoke.edu/acad/intrel/genevacc.htm Archived 2015-10-22 at the វេយប៊ែខ ម៉ាស៊ីន., accessed 15 Oct 2015
- ↑ "Agreement on the Cessation of Hostilities in Vietnam, July 20, 1954, https://www.mtholyoke.edu/acad/intrel/genevacc.htm Archived 2015-10-22 at the វេយប៊ែខ ម៉ាស៊ីន., accessed 15 Oct 2015; "Final Declaration of the Geneva Conference of the Problem of Restoring Peace in Indo-China, July 21, 1954, https://en.wikisource.org/wiki/Geneva_Conference Archived 2015-10-18 at the វេយប៊ែខ ម៉ាស៊ីន., accessed 15 Oct 2015
- ↑ Ang Cheng Guan (1997). Vietnamese Communists' Relations with China and the Second Indochina War (1956–62). Jefferson, North Carolina: McFarland. p. 11. ល.ស.ប.អ. 978-0-7864-0404-9. https://books.google.com/books?id=2ONOHIXGnrEC។ បានយកមក 2016-08-05.
- ↑ Julia Lovell, Maoism: A Global History (2019) pp 223–265.
- ↑ "Author Tim O'Brien, voice of the Vietnam War experience".[តំណភ្ជាប់ខូច].
- ↑ "Báo Nhân Dân - Phiên bản tiếng Việt - Trang chủ". Archived from the original on 2009-02-26. Retrieved 2009-05-17.
- ↑ Pentagon Papers [ Vietnam Relations, 1945–1967: A Study Prepared by the Department of Defense 1969] Retrieved 28/09/12
- ↑ Pentagon Papers Pentagon Papers Archived 2011-06-12 at the វេយប៊ែខ ម៉ាស៊ីន. 1969 Retrieved 28/09/12
- ↑ "Quốc hội khóa 1 và những giây phút không thể nào quên". 5 January 2016.
- ↑ Why Vietnam, Archimedes L.A Patti, Nhà xuất bản Đà Nẵng, 2008, trang 544 - 545
- ↑ ១៤,០ ១៤,១ Sexton, Michael "War for the Asking" 1981
- ↑ Stanley Karnow. Vietnam: A History. New York, NY. Penguin, 1991, p. 163.
- ↑ "Political Overview Archived 2009-05-11 at the វេយប៊ែខ ម៉ាស៊ីន."
- ↑ United Nations High Commissioner for Refugees. "The State of The World's Refugees 2000 – Chapter 4: Flight from Indochina" (PDF). Archived (PDF) from the original on 14 ខែមិថុនា 2007. Retrieved 6 ខែមេសា 2007..
- ↑ Viet-nam, the first five years: an international symposium. Michigan State University Press. p. 49.
- ↑ ១៩,០ ១៩,១ Tran, Thi Lien (November 2005). "The Catholic Question in North Vietnam". Cold War History (London: Routledge) 5 (4): 427–49. ទំព័រគំរូ:DOI.
- ↑ Jacobs, Seth (2006). Cold War Mandarin: Ngo Dinh Diem and the Origins of America's War in Vietnam, 1950–1963. Lanham, Maryland: Rowman & Littlefield. ISBN 0-7425-4447-8. p. 45
- ↑ Truong Nhu Tang. 1986. A Viet Cong Memoir. Vintage.
- ↑ Hansen, pp. 182–183.
- ↑ Frankum, Ronald (2007). Operation Passage to Freedom: The United States Navy in Vietnam, 1954–55. Lubbock, Texas: Texas Tech University Press. ISBN 978-0-89672-608-6. p. 159/160/190
- ↑ Frankum, Ronald (2007). Operation Passage to Freedom: The United States Navy in Vietnam, 1954–55. Lubbock, Texas: Texas Tech University Press. ISBN 978-0-89672-608-6.
- ↑ Ruane, Kevin (1998). War and Revolution in Vietnam. London: Routledge. ល.ស.ប.អ. 978-1-85728-323-5.
- ↑ Moise, Edward E. (1983), Land Reform in China and North Vietnam, Chapel Hill: University of North Carolina Press, pp. 178-181
- ↑ Szalontai, Balazs (2005), "Political and Economic Crisis in Democratic Republic of Vietnam, 1955-1956", Cold War History, Vol. 5, No. 4, p. 401. Downloaded from JSTOR.
- ↑ Vo, Alex Thai D. (Winter 2015). "Nguyễn Thị Năm and the Land Reform in North Vietnam, 1953". Journal of Vietnamese Studies 10 (1). DOI:10.1525/vs.2015.10.1.1.
- ↑ Moise, pp. 237-268
- ↑ Szalontai, p. 401
- ↑ "Politburo's Directive Issued on May 4, 1953, on some Special Issues regarding Mass Mobilization," Journal of Vietnamese Studies, Vol. 5, No. 2 (Summer 2010), p. 243. Downloaded from JSTOR.
- ↑ Lam Thanh Liem (2005), "Ho Chi Minh's Land Reform: Mistake or Crime," http://www.paulbogdanor.com/left/vietnam/landreform.html Archived 2013-02-18 at the វេយប៊ែខ ម៉ាស៊ីន., accessed 4 October 2015
- ↑ Moise, pp. 205-222; "Newly released documents on the land reform", Vietnam Studies Group, https://web.archive.org/web/20110420044800/http://www.lib.washington.edu/southeastasia/vsg/elist_2007/Newly%20released%20documents%20on%20the%20land%20reform%20.html, accessed 1 March 2017.
- ↑ Balazs, p. 401
- ↑ Lind, Michael (2003), Vietnam: The Necessary War, New York: Simon and Schuster, p. 155
- ↑ Moise, pp. 155-159
- ↑ Kerkvliet, Bendedict J. Tria (1998), "Wobbly Foundations" building co-operatives in rural Vietnam, 1955-61," South East Research, Vol. 6, No. 3, pp. 193-197. Downloaded from JSTOR
- ↑ Pingali, and Vo-TungPrabhu and Vo-Tong Xuan (1992), "Vietnam: Decollectivization and Rice Productive Growth", Economic Development and Cultural Change, Vol 40, No 4. p. 702, 706-707. Downloaded from JSTOR.
- ↑ Senauth, Frank [១] Archived 2016-06-24 at the វេយប៊ែខ ម៉ាស៊ីន., The Making of Vietnam, 2012, p. 54.
- ↑ Nguyễn, Sài Đình [២] Archived 2013-11-06 at the វេយប៊ែខ ម៉ាស៊ីន., The National Flag of Viet Nam: Its Origin and Legitimacy, p. 4.
- ↑ Emering, Edward J. [៣] Archived 2017-12-16 at the វេយប៊ែខ ម៉ាស៊ីន., Weapons and Field Gear of the North Vietnamese Army and Viet Cong, 1998.
- ↑ "The History Place — Vietnam War 1945–1960". Archived from the original on 2008-12-17. Retrieved 2008-06-11.
- ↑ Turner, Robert F. (1990). "Myths and Realities in the Vietnam Debate". The Vietnam Debate: A Fresh Look at the Arguments. University Press of America. ល.ស.ប.អ. 9780819174161. http://www.viet-myths.net/Turner.htm។ បានយកមក 2017-06-05.
- ↑ Morris, Stephen J. (1999). Why Vietnam Invaded Cambodia: Political Culture and the Causes of War. Stanford University Press. ល.ស.ប.អ. 9780804730495.
- ↑ SarDesai, D. R. (1968), Indian Foreign Policy in Cambodia, Laos and Vietnam, 1947-1964, Berkeley: University of California Press, p. 194
- ↑ Gardner, Lloyd C. and Gittinger, Ted, Eds. (2004), "The Search for Peace in Vietnam, 1964-1968," Bryan, TX: Texas A&M University Press, p. 194
តំណភ្ជាប់ក្រៅ
[កែប្រែ]- Declaration of Independence of the Democratic Republic of Vietnam Archived 2006-02-11 at the វេយប៊ែខ ម៉ាស៊ីន.
- recorded sound of that declaration on YouTube
- video of this ceremony on YouTube
មុនដោយ សហភាពឥណ្ឌូចិន រាជវង្សង្វៀន |
សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ១៩៤៥–៧៦ |
តដោយ សាធារណរដ្ឋសង្គមនិយមវៀតណាម |
- Pages with non-numeric formatnum arguments
- CS1 អង់គ្លេស-language sources (en)
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីតុលា 2022
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- Coordinates on Wikidata
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភព
- Articles with hatnote templates targeting a nonexistent page
- ប្រវត្តិសាស្ត្រវៀតណាម
- អតីតប្រទេសនៅអាស៊ីអាគ្នេយ៍
- រដ្ឋកុម្មុយនិស្ត
- សង្គ្រាមឥណ្ឌូចិន
- សង្គ្រាមឥណ្ឌូចិនលើកទី១
- សង្គ្រាមវៀតណាម
- សង្គ្រាមត្រជាក់